top of page
716730829-huge.jpg

គោលការណ៍គ្រប់គ្រង

សហគមន៍ព្រៃឈើគឺជាដៃគូអភិរក្សដ៏សំខាន់ 

១. គោរពសិទ្ធ ដីធ្លី និងធនធានរបស់ជនជាតិដើមភាគតិច និងសហគមន៍ក្នុងស្រុក (ហៅកាត់ថា IPLCs)

គ្រប់សមាជិករបស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ ត្រូវគោរពនិងរក្សាសិទ្ធរបស់ជនជាតិដើមភាគតិច និងសហគមន៍ក្នុងស្រុក​។ សិទ្ធរបស់ IPLC (ជនជាតិដើមភាគតិច និងសហគមន៍ក្នុងស្រុក) ត្រូវបានចុះបញ្ជីនៅក្នុងប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិរបស់ជនជាតិដើមភាគតិច ហើយនិង អនុសញ្ញាអង្គការពលកម្មអន្តរជាតិ​លេខ ១៦៩ ស្តីអំពីសិទ្ធិជនជាតិភាគតិច ដែលរួមមានសិទ្ធិដូចជា៖

  • ដើម្បីទទួលបាននូវសិទ្ធិមនុស្សពេញលេញដោយគ្មានការរើសអើង

  • ដើម្បីរស់រានមានជីវិត និងមានជីវភាពសមរម្យ

  • ដើម្បីចូលរួមយ៉ាងសកម្មក្នុងគ្រប់សកម្មភាព និងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដែលប៉ះពាល់ដល់ដីធ្លី ធនធាន ឬជនជាតិរបស់ពួកគេ

  • ដើម្បីសេចក្តីថ្លៃថ្នូរ សមធម៌ និងសមភាព

  • ដើម្បីរក្សានិងពង្រឹងតម្លៃ សង្គម វប្បធម៌ នយោបាយ សាសនា និងស្មារតី និងស្ថាប័ន

  • ដើម្បីមិនត្រូវបានផ្លាស់ប្តូរខុសទីលំនៅ

  • ដើម្បីស្វែងរកការប៉ះប៉ូវ សំណងមកវិញ

  • សិទ្ធិផ្សេងទៀត ដូចដែលបានរាប់បញ្ចូលក្នុងសេចក្តីប្រកាស និងអនុសញ្ញា

ក្នុងករណីដែលមានជម្លោះ ឬខ្វះភាពច្បាស់លាស់ដែលចែងនៅក្នុងច្បាប់ក្នុងស្រុកនិងតំបន់ សមាជិកទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ នឹងគោរពទៅតាមសិទ្ធិប្រពៃណី និងវិធីសាស្រ្តប្រពៃណីដើម្បីដោះស្រាយជម្លោះ។

សមាជិកទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ នឹងគោរព ហើយប្រសិនបើអាចធ្វើទៅបាន នឹងពង្រឹងសិទ្ធិ IPLC លើដីធ្លី និងការខិតខំប្រឹងប្រែងដើម្បីរក្សាចំណេះដឹង ទំនៀមទម្លាប់ និងការអនុវត្តប្រពៃណីរបស់ពួកគេ។ សិទ្ធិដីធ្លីអាចរាប់បញ្ចូលទាំងសិទ្ធិជាម្ចាស់ ឬសិទ្ធិកាន់កាប់ សិទ្ធិពង្រឹងអភិបាលកិច្ចដែនដី និងសិទ្ធិគ្រប់គ្រងដីធ្លី និងធនធានរបស់ពួកគេ។

 

២. ការទទួលដឹងលឺនិងយល់ព្រមជាមុនដោយសេរី (FPIC) និងលក្ខខណ្ឌ និងទស្សនៈរបស់ IPLC

សមាជិកទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ នឹងទទួលយកលក្ខខណ្ឌ IPLC ដែលសមហេតុផល ទស្សនៈ និងតម្រូវការនៅក្នុងកិច្ចសន្យា និងនៅក្នុងសកម្មភាពគម្រោង។ ពួកគេនឹងសម្រេចបាននូវចំណុចនេះ តាមរយៈការចូលរួមសហគមន៍ដ៏ទូលំទូលាយ និងប្រកបដោយអត្ថន័យ មុនពេល និងក្នុងអំឡុងពេលដំណើរការទទួលបាន FPIC សម្រាប់គម្រោង និងសកម្មភាពនីមួយៗ។

 

៣. យន្តការបណ្តឹងសារទុក្ខ និងការចូលរួមរបស់ IPLC

សមាជិកទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ នឹងផ្តល់លទ្ធភាពឱ្យ IPLCs ដ៏ពេញលេញ ដែលមានអត្ថន័យ និងឱកាសប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមក្នុងការសម្រេចចិត្ត ការអនុវត្ត ការត្រួតពិនិត្យ និងដំណើរការផ្សេងទៀតដែលទាក់ទងនឹងគម្រោង និងកម្មវិធីរបស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ។ ការចូលរួមប្រកបដោយអត្ថន័យនៃ IPLCs ទាមទារឱ្យមានតម្លាភាព និងទទួលបានព័ត៌មានដោយសេរី ពេញមួយវដ្តនៃគម្រោង និងកម្មវិធី រួមបញ្ចូលទាំងការអភិវឌ្ឍន៍ ការវិនិយោគ និងការអនុវត្ត។ វាក៏តម្រូវឱ្យពួកគេទទួលបាននូវយន្តការដោះស្រាយសារទុក្ខ និងទទួលបានការប៉ះប៉ូវ ដែលត្រឹមត្រូវនិងមានប្រសិទ្ធភាព ដែលតាមរយៈនោះ IPLCs អាចដោះស្រាយកង្វល់ និងផលប៉ះពាល់ដែលកើតចេញពីគម្រោង និងកម្មវិធី។

 

៤. ការចែករំលែកប្រាក់ចំណូលប្រកបដោយយុត្តិធម៌ និងសមធម៌

សមាជិកទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ នឹងធានាថាប្រាក់ចំណូលដែលកើតចេញពីគម្រោងហិរញ្ញប្បទានអាកាសធាតុ ឬកម្មវិធីដែលពាក់ព័ន្ធនឹង IPLCs គឺពួកគាត់​មានសិទ្ទិ​សម្រេច​ដោយផ្ទាល់ ទៅលើការវិនិយោគនៅក្នុងគម្រោងពាក់ព័ន្ធទៅនឹង សង្គម បរិស្ថាន វប្បធម៌ និងស្មារតី នៅក្នុងទឹកដីរបស់ពួកគេ ដែលត្រូវបានបង្កើតឡើងដោយ រចនាសម្ព័ន្ធអភិបាលកិច្ចរបស់ពួកគេ។ ចំណែកនៃប្រាក់ចំណូលដែលកើតចេញពីគម្រោង និងកម្មវិធីដែលពាក់ព័ន្ធនឹង IPLCs គឺត្រូវមានតម្លាភាព និងត្រឹមត្រូវ ដើម្បីធ្វើជាលំហូរប្រកបដោយសមធម៌ សម្រាប់ផ្តល់ទៅឱ្យស្រ្តី យុវជន និងក្រុមភាគតិចផ្សេងទៀត ហើយឆ្លើយតបទៅនឹងសេចក្តីប្រាថ្នា អាទិភាព និងការរំពឹងទុករបស់ IPLC ។

 

៥. អភិបាលកិច្ចល្អ

សមាជិក IPLC ទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ នឹងបង្ហាញទម្រង់អភិបាលកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ពួកគេនឹងកំណត់ពីរបៀបគ្រប់គ្រងទឹកដីរបស់ពួកគេ និងរបៀបដែលពួកគេគោរពសិទ្ធិ និងបំពេញកាតព្វកិច្ចចំពោះសមាជិកសហគមន៍។ IPLCs នឹង​​បង្ហាញ​យន្តការ​អភិបាលកិច្ច​ដែល​រួម​បញ្ចូល​គ្នាមួយ ​ដែល​មាន​ការ​ចូល​រួម​ដ៏​មានអត្ត​ន័យ​ពីសំណាក់ស្ត្រី យុវជន និង​ក្រុមបាត់បង់ឱកាស​ផ្សេង​ៗ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទាំងអស់។

 

៦. ផលប៉ះពាល់ជាវិជ្ជមានលើជីវភាពរស់នៅ និងជីវចម្រុះ

សមាជិកទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ ប្តេជ្ញាក្នុងការតាក់តែងគម្រោងនិងកម្មវិធីរបស់អង្គការ ដែលផ្តល់ផលប៉ះពាល់ជាវិជ្ជមានលើជីវភាពរស់នៅ ការងារ សន្តិសុខស្បៀង ការការពារ និងអភិរក្សជីវចម្រុះ ភាពធន់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃ IPLCs ដូចដែលបានលើកឡើងដោយគោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់អង្គការសហប្រជាជាតិ។

៧. ការអនុវត្តប្រកបដោយគុណភាពខ្ពស់

សមាជិកទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ ប្តេជ្ញាបំពេញឱ្យដល់គោលដៅអាកាសធាតុ ស្របតាមស្តង់ដារ និងកម្មវិធីទទួលស្គាល់គុណភាពខ្ពស់បំផុត ដោយប្រើវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រសម្រាប់ការប៉ាន់ប្រមាណឥណទានកាបូន និងការអនុវត្តល្អបំផុតសម្រាប់ការគ្រប់គ្រងគម្រោង។ នៅក្នុងដំណាក់កាលតាក់តែងគម្រោង ពួកគេធ្វើការរួមគ្នាដើម្បីការពារហានិភ័យនៃការវិលត្រឡប់​ថយក្រោយ​​ក្នុង​ការ​អភិរក្ស ការលេចធ្លាយ ការកំណត់ខុសនូវផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន និងសង្គមក្នុងអំឡុងពេលតាក់តែង និង​អនុវត្តគម្រោង។

 

៨. ស្មារតីនៃការសហការ

សមាជិកទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ នឹងបណ្តុះស្មារតីនៃកិច្ចសហការ និងចែករំលែកព័ត៌មាន និងចំណេះដឹង។ ពួកគេនឹងជួយសម្រួលដល់ការអនុវត្តគម្រោង និងកម្មវិធីប្រកបដោយប្រសិទ្ធភាព ដោយសិក្សា និងចូលរួមជាមួយគោលនយោបាយ ការអនុវត្ត វប្បធម៌ និងប្រពៃណីរបស់គ្នាទៅវិញទៅមក។

៩. កាតព្វកិច្ចអន្តរជាតិ និងក្នុងស្រុក

សមាជិកទាំងអស់របស់អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ នឹងប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវផ្សេង​​គ្នារបស់ពួកគេ ​ស្របទៅតាមច្បាប់អន្តរជាតិ ជាតិ តំបន់ និងមូលដ្ឋាន និងស្របតាមការប្តេជ្ញាចិត្តដោយស្ម័គ្រចិត្តផ្សេងៗគ្នា។ ពួកគេប្តេជ្ញាបំពេញកាតព្វកិច្ចរៀងៗខ្លួនចំពោះ IPLCs ចំពោះគោលដៅអាកាសធាតុ និងការប្តេជ្ញាចិត្តផ្សេងៗទៀត ដើម្បីការពារ និងអភិរក្សព្រៃឈើ។

សហគមន៍ព្រៃឈើគឺជាដៃគូអភិរក្សដ៏សំខាន់ 

ICONOS PFP-01.png

Indigenous Peoples and Local Communities​

ICONOS PFP-02.png

NGO's and other Organizations

ICONOS PFP-03.png

Companies, Project Developers, and Investors

Filip-C-Agoo-Everland-Marketing-Kenya-9039-WEB-low-resolution.jpg
20210114_Covid-19_survey_IMG_0434_Cambodia.jpg

រូបថត៖ រុន រី

ចុះឈ្មោះចំណាប់អារម្មណ៍របស់អ្នក ដើម្បីក្លាយជាសមាជិក។ 

រូបថតរបស់ Filip Agoo

bottom of page