ភាពជាដៃគូដែលមានសមធម៌
រវាង សហគមន៍ព្រៃឈើ និងអង្គការនានានៅគ្រប់វិស័យសេដ្ឋកិច្ច សង្គមស៊ីវិល និងរដ្ឋាភិបាល
ប្តេជ្ញាចិត្ត ជំរុញហិរញ្ញវត្ថុអាកាសធាតុដោយផ្ទាល់ទៅកាន់ ជនជាតិដើមភាគតិច ម្ចាស់ប្រពៃណី និងសហគមន៍មូលដ្ឋាន។
អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ
ប្រកាស
ជនជាតិដើមភាគតិច ម្ចាស់ប្រពៃណី និង សហគមន៍មូលដ្ឋានគឺជាដៃគូដ៏សំខាន់ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុសកល។ ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងការចូលរួមយ៉ាងសកម្មរបស់ពួកគេបានការពារព្រៃឈើដោយជោគជ័យជាច្រើនជំនាន់។ ដើម្បីពង្រីកការការពារព្រៃឈើ យើងត្រូវទទួលស្គាល់ និងវិនិយោគនៅក្នុងសហគមន៍ទាំងនេះ។
ជូនចំពោះអ្នកថែរក្សាព្រៃឈើរបស់ពិភពលោក៖
យើងឮការហៅរបស់អ្នក។
ការបាត់បង់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ជីវចម្រុះ និងសង្គមព្រៃឈើ នៅតែបន្តជាសកល បើទោះបីជាមានហិរញ្ញវត្ថុផ្នែកអភិរក្សជាច្រើនទសវត្សរ៍ក៏ដោយ។ សហគមន៍ព្រៃឈើមានដំណោះស្រាយក្នុងការការពារប្រព័ន្ធអេកូឡូស៊ីជីវចម្រុះបំផុតរបស់ពិភពលោក ប៉ុន្តែមានតែ ១% នៃហិរញ្ញវត្ថុអាកាសធាតុសកលប៉ុណ្ណោះ ដែលបានទៅដល់ជនជាតិដើមភាគតិច ម្ចាស់ប្រពៃណី និងសហគមន៍មូលដ្ឋាន។
ជូនចំពោះមិត្តសហគមន៍ព្រៃឈើ ដៃគូសហការណ៍ និងអ្នកផ្សេងទៀតដែលបានបំផុសភាពជាដៃគូនេះ។ យើងឮអ្នកហើយ។ អង្គការភាពជាដៃគូរវាងប្រជាជននិងព្រៃឈើ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការអំពាវនាវរបស់សហគមន៍ព្រៃឈើសម្រាប់សិទ្ធិរបស់ពួកគេក្នុងការចូលរួមដោយសមធម៌ចំពោះហិរញ្ញវត្ថុអាកាសធាតុនិងការអភិរក្ស។
របៀបចូលរួម
យើងស្វាគមន៍ជនជាតិដើមភាគតិច ម្ចាស់ប្រពៃណី និងសហគមន៍មូលដ្ឋាន ព្រមទាំងសាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល អ្នកផ្តល់ហិរញ្ញប្បទានអាកាសធាតុ រដ្ឋាភិបាលព្រៃឈើ ម្ចាស់ជំនួយ សមាជិកសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ដែលមានឆន្ទៈចូលរួមជាមួយយើងក្នុងការជំរុញការផ្តល់ហិរញ្ញប្បទានផ្ទាល់ដល់សហគមន៍ព្រៃឈើសម្រាប់អាកាសធាតុ និងជីវចម្រុះ។ .
ជនជាតិដើមភាគតិច ម្ចាស់ប្រពៃណី និងសហគមន៍ព្រៃឈើត្រូវបានអញ្ជើញជាពិសេសឱ្យដាក់បញ្ចូលទឹកដី ឬតំបន់អភិរក្សរបស់ពួកគេសម្រាប់សមាជិកភាព និងចូលរួមក្នុងដំណើរការពិគ្រោះយោបល់។
ដៃគូសម្របសម្រួលសមាជិក
Our Team.
Beto Borges
Forest Trends
Debora Batista
Forest Trends
Melissa Panhol
Forest Trends
Gustavo Sanchez
AMPB
Anna Lehmann
Executive Director
Denis Ndeloh
CBBM
Pasang Dolma Sherpa
CIPRED
Leticia Labre
Everland
Bob O'Sullivan
GreenCollar
Kanyinke Sena
IPACC
Mateo Estrada
OPIAC
Regan Pairojmahakij
RECOFTC
Mike Korchinsky
Wildlife Works